មេរៀននេះចែកជា២ផ្នែកធំ គឺផ្នែកទី១ គ្រឹះនៃភាពជាអ្នកដឹកនាំនិងផ្នែកទី២ ធ្វើដូចម្តេចដើម្បីក្លាយជាអ្នកដឹកនាំប្រកបដោយប្រសិទ្ធភាព រួមទាំងអស់ ១០Episodes។
ភាពជាអ្នកដឹកនាំជាបញ្ហា និងជាប្រធានបទលើគេដើម្បីញ៉ាំងឱ្យអង្គភាព សហគ្រាស សង្គមធំឬតូចសម្រេចគោលដៅឬទទួលជោគជ័យក្នុងបរិបទសម័យទំនើបនេះ។ បច្ចេកវិជ្ជាឌីជីថលជាផ្នែកមួយធ្វើឱ្យការគ្រប់គ្រងអង្គភាពនិងសង្គមកាន់តែស្មុគស្មាញ។ ក្នុងបរិបទក្រោយនេះ ការប្រកួតប្រជែងមានថែមទាំងពីសំណាក់ធុរកិច្ចឬសហគ្រាសឯនាយសមុទ្ទ បុគ្គលិក/មនុស្សជាទូទៅមានការចេះដឹងនិងទទួលពត៌មានច្រើនជាងមុន វាទាមទារអ្នកដឹកនាំមានចក្ខុវិស័យវែងឆ្ងាយ ធ្វើការសម្រេចចិត្តរហ័ស និងទទួលស្គាល់ពីសារៈសំខាន់និងមុខនាទីថ្មីរបស់បុគ្គលិក និយោជិតដែលធ្វើឱ្យទស្សៈ និងឥរិយាបថរបស់អ្នកដឹកនាំប្រែប្រួល ដូចជាធ្វើបរិយាបន្នពួកគេមកក្នុងការដឹកនាំច្រើនជាងមុន។ ទោះជាយ៉ាងណាក៏ដោយ គេនៅតែត្រូវការអ្នកដឹកនាំដែលមានប្រសិទ្ធភាព។ ប្រការនេះទាមទារការបន្ស៊ីនូវកត្តាបួនជាមួយគ្នាគឺភាពជាអ្នកដឹកនាំត្រឹមត្រូវក្រុមការងារសមស្រប ជាមួយនឹងភារកិច្ចឬគោលដៅដែលស្របគ្នានោះ ព្រមទាំងបរិស្ថានគាំពារអនុគ្រោះផង។ អ្នកដឹកនាំមិនអាចត្រួតត្រាលើកត្តាក្រោយនេះទេ តែអាចទាក់ទាញបរិស្ថានក្រោយនេះឱ្យយល់និងបង្កលក្ខណៈដល់កិច្ចការរបស់ខ្លួនដែរ។
ក្រោយបញ្ចប់វគ្គសិក្សានេះ លោកអ្នកទទួលបាននូវពុទ្ធិជ្រៅជ្រះដូចជា៖
1. សារៈសំខាន់នៃភាពជាអ្នកដឹកនាំ
2. និយមន័យសក្តិ៍សមបំផុតនៃភាពជាអ្នកដឹកនាំជាមួយផ្នែកសំខាន់ៗរបស់វា
3. បញ្ហាប្រឈមនៃអ្នកដឹកនាំក្នុងសម័យទំនើប
4. លក្ខណៈសម្បត្តិចាំបាច់ដើម្បីក្លាយជាអ្នកដឹកនាំប្រកបដោយប្រសិទ្ធភាព
5. (បុគ្គលិកលក្ខណៈ ចំណេះ/ជំនាញ របៀបដឹកនាំ...)
6. ការកសាងខ្លួនជាអ្នកដឹកនាំដែលមានបេះដូងបរិសុទ្ធ (Authentic leaders)
7. ការវាយតម្លៃប្រសិទ្ធភាពរបស់អ្នកដឹកនាំ។
ដោយចូលចិត្តស្រាវជ្រាវ និពន្ធនិងធ្វើការចែករំលែកចំណេះដឹងថ្មីៗប្រកបដោយមនសិការនិងទំនួលខុសត្រូវ បណ្ឌិត យិន ឆេងស៊ន គឺជាសាស្តា្រចារ្យនិងជាគ្រូបង្វឹកវគ្គខ្លីលើភាពជាអ្នកដឹកនាំ និងការគ្រប់គ្រងធុរកិច្ចជាងម្ភៃឆ្នាំមកហើយ ដោយទទួលបានការការកោតសរសើរជារឿយៗពីនិស្សិតនិងពីសិក្ខាកាមវគ្គខ្លីជាច្រើន៕